ថ្ងៃពុធ ១៤កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០ ខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំង បានចុះពិនិត្យដីសហគមន៍ព្រៃឈើត្រពាំងផ្គាំង ដែលមានព្រំប្រទល់ជាប់ស្រុកទឹកផុសនិងស្រុករលាប្អៀរ ស្ថិតនៅភូមិត្រពាំងផ្គាំ ឃុំបន្ទាយព្រាល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីគណះកម្មការសហគមន៍ព្រៃឈើ អាជ្ញាធរឃុំ-ភូមិ និងប្រជាពលរដ្ឋ សរុបទាំងអស់ចំនួន៥០នាក់ ស្រី៣០នាក់ ក្នុងគោលបំណង៖ ដើម្បីផ្ទៀងផ្ទាត់ព្រំដីសហគមន៍ព្រៃឈើត្រពាំងផ្គាំឡើងវិញ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម