មាតិកា
ការចុះរុះរេីដំបូលបែត្រីនៅភូមិឆ្នុកទ្រូ និងបង្ក្រាបបទល្មើសនេសាទក្នុងរដូវបើកនេសាទនៅឃុំផ្លូវទូកថ្ងៃទី១០ ខែមករា ឆ្នាំ២០២០
ចេញ​ផ្សាយ ១១ មករា ២០២០
388

ថ្ងៃសុក្រ ១រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានប្រើប្រាស់កំលាំងសរុប១៥នាក់ និងកាណូត០៤គ្រឿង ដោយ -ក្រុម១ មានការចូលរួមពីក្រុមការងារគណះកម្មាការបម្លាស់ទីផ្ទះទឹក ប្រើប្រាស់កម្លាំងសមត្ថកិច្ចចំរុះចំនួន ៨នាក់ កាណូត០២គ្រឿង បន្តចុះ ធ្វេីការរុះរេីដំបូលបែត្រី និងជញ្ជាំងបែ នៅភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុក​បរិបូណ៏ ខេត្តកំពង់ឆ្នាំង ជាលទ្ធផលយើងរុះរើបានចំនួន០៣បែ។ និងក្រុម២. ដោយប្រើប្រាស់កំលាំង ០៧នាក់ និងកាណូត០២ គ្រឿង បានចុះប្រតិបត្តិការណ៍ក្នុងភូមិសាស្ត្រ ឃំុផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានចុះរុះរេីរបាំងសាច់អួនក្រឡាញឹក និងបំផ្លាញចោល នូវនឹងកន្លែង លទ្ធផលសម្រេចបានរួមមាន៖ -របាំងសាច់អួនចំនួន០៧កន្លែង ប្រវែង ៣៥០ម បង្គោល ២០០ដេីម លប់លូ ១៥ មាត់  និងលែងត្រីចូលធម្មជាតិវិញចំនួន ១០គីឡូ ។

ចំនួនអ្នកចូលទស្សនា
Flag Counter