ចេញផ្សាយ ១៥ មករា ២០២០
515
ថ្ងៃអង្គារ ៥រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានចូលរួមពិធីចុះហត្ថលេខាកិច្ចសន្យាផលិតកម្មនិងផ្គត់ផ្គង់ស្រូវសើមផ្កាក្រវ៉ាន់ រវាងក្រុមហ៊ុនហ្គោដេនរាយស៍ និងសហគមន៍កសិកម្មជ័យជំនះ ក្រោមអធិបតីភាពដោយលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង និងអ្នកស្រីសៅ សុនីតា អគ្គនាយករងក្រុមហ៊ុនហ្គោដេនរាយស៍ ដែលមានអ្នកចូលរួមពីសហគមន៍កសិកម្មទាំង០៨ និងអង្គការទស្សនៈពិភពលោកសរុប៣៥នាក់ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ក្នុងគោលបំណង: ជំរុញការផលិត និងចរចារតម្លៃអោយស្របតាមតម្រូវការទីផ្សារ។ ឆ្លៀតឱកាសពេលនោះដែរ លោកប្រធានមន្ទីរបានមានមតិផ្តាំផ្ញើនិងសំណូមពរ ដល់សហគមន៍កសិកម្ម និងក្រុមហ៊ុនដូចជា៖-អោយភាគីទាំងសងខាង(រវាងសហគមន៍កសិកម្ម និងក្រុមហ៊ុន) ដែលចុះកិច្ចសន្យានេះហើយ ត្រូវតែគោរពកិច្ចសន្យាទទួលខុសត្រូវ និងមានភាពស្មោះត្រង់ទាំងអស់គ្នា -បើមានបញ្ហាអ្វីខុសពីកិច្ចសន្យា សូមជួយរាយការណ៍ ឬផ្តល់ព័ត៍មានមកមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង -ត្រូវធ្វើផែនការដាំដុះអោយបានច្បាស់ និងលើកចិត្តដល់សហគមន៍កសិកម្មផ្សេងទៀត ដែលមិនទាន់ចុះកិច្ចសន្យាពេលនេះក៏ដោយ អោយមានជាគំនិតក្នុងការគិត ដើម្បីអោយមានទំនុកចិត្តពីក្រុមហ៊ុនក្នុងចុះកិច្ចសន្យាាពេលក្រោយៗទៀត៕