មាតិកា
សកម្មភាពចុះព្យាបាលលាងដំបៅ ពងបែកមាត់ និងណែនាំផ្សព្វផ្សាយជម្ងឺអុតក្តាម និងផ្សព្វផ្សាយពីវិធានការបង្ការស្ដីពីជំងឺផ្ដាសាយបក្សី នៅឃុំអភិវឌ្ឍន៍ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០
ចេញ​ផ្សាយ ១៦ មករា ២០២០
400

ថ្ងៃពុធ ៦រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ការិយាល័យផលិតកម្មនិងបសុព្យាបាល បានសហការណ៍ជាមួយពេទ្យសត្វស្រុកទឹកផុស និងអាជ្ញាធរភូមិ-ឃុំ បានចុះព្យាបាលលាងដំបៅ ពងបែកមាត់ និងណែនាំផ្សព្វផ្សាយជម្ងឺអុតក្តាម និងផ្សព្វផ្សាយពីវិធានការបង្ការស្ដីពីជំងឺផ្ដាសាយបក្សី នៅឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានចំនួន៥ភូមិ ក្នុងនោះមាន៖ -ភូមិស្រែព្រិចសត្វគោឈឺថ្មី១០ក្បាល(កំពុងព្យាបាល១០ក្បាល) -ភូមិត្រពាំងព្រីងសត្វគោឈឺថ្មី៣២ក្បាល(កំពុងព្យាបាល៣២ក្បាល) -ភូមិត្រពាំងរាំងសត្វគោឈឺថ្មី៨ក្បាល(កំពុងព្យាបាល៨ក្បាល) -ភូមិទឹកជ៊ំសត្វគោឈឺថ្មី៣៤ក្បាល(កំពុងព្យាបាល៣៤ក្បាល) -ភូមិរពាក់សត្វគោឈឺថ្មី១០ក្បាល(កំពុងព្យាបាល១០ក្បាល) ហើយសរុបសត្វគោឈឺថ្មីសរុបចំនួន៩៤ក្បាល(កំពុងព្យាបាល៩៤ក្បាល)។

ចំនួនអ្នកចូលទស្សនា
Flag Counter