ថ្ងៃពុធ ៦រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ការិយាល័យក្សេត្រសាស្រ្តនិងផលិតភាពកសិកម្ម បានសហការណ៍ជាមួយក្រុមការងារគម្រោងជំរុញ និងការប្រើប្រាស់គ្រាប់ពូជស្រូវនៅកម្ពុជា(RSPP) របស់អគ្គនាយកកសិកម្ម ដែលគាំទ្រដោយទីភ្នាក់ងារកិច្ចសហប្រតិបត្តិការប្រទេសជប៉ុន(JICA) បានប្រជុំបូកសរុបលទ្ធផលការងារសម្រាប់ខែធ្នូ ឆ្នាំ២០១៩ និង ចុះពិនិត្យសកម្មភាពតាមមូលដ្ឋាន(ផលិតកម្មស្រូវពូជសែនក្រអូបរបស់LARECនៅឃុំកំពង់អុស ស្រុកជលគិរី និងស្រែបង្ហាញស្រូវពូជសែនក្រអូប នៅភូមិកោះកែវ ឃុំស្វាយជ្រុំ ស្រុករលាប្អៀ) ក្រោមការដឹកនាំដោយលោក ជា សុផុន ប្រធានការិយាល័យក្សេត្រសាស្រ្តនិងផលិតភាពកសិកម្ម ក្នុងគោលបំណង៖ -ពិនិត្យរបាយករណ៍វឌ្ឍនៈភាពខែធ្នូ បញ្ហាប្រឈម និងលើកទិសដៅបន្តសម្រាប់ខែបន្ទាប់ និង-ចុះពិនិត្យ តាមដាននៃដំណើរការផលិតស្រូវពូជសែនក្រអូបក្នុងខែមករានេះផងដែរ៕
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម