ថ្ងៃពុធ ៦រោច ខែបុស្ស ឆ្នាំកុរ ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានចូលរួមមហាសន្និបាតប្រចាំឆ្នាំ២០១៩ របស់សហគមន៍កសិកម្មកំពង់អុសពន្លឺច័ន្ទ ក្រោមអធិបតីភាពលោកបណ្ឌិត វង្ស សារិនដា នាយកប្រតិបត្តិសមាគមសហករណ៍កម្ពុជា(CAC) នៅភូមិកំពង់អុស ឃុំកំពង់អុស ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ដែលមានការចូលរួមពីអាជ្ញាធរភូមិ-ឃុំ និងសមាជិកសហគមន៍សរុបចំនួន ៧៦នាក់ ស្រី ៤៧នាក់ ក្នុងគោលបំណង៖-ដើម្បីឆ្លុះបញ្ចាំងលទ្ធផលប្រចាំឆ្នាំ២០១៩ -អនុម័តផែនការមុខរបរសម្រាប់ឆ្នាំ២០២០ -បែងចែកប្រាក់ភាគលាភដល់សមាជិក -កែប្រែ និងអនុម័តលក្ខន្តិកៈត្រង់អត្រាការប្រាក់សន្សំពី១,៥ភាគរយ មក១ភាគរយវិញ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម