មាតិកា
សកម្មភាពផ្សារសហគមន៍កសិកម្ម ខេត្តកំពង់ឆ្នាំងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០
ចេញ​ផ្សាយ ១៧ មករា ២០២០
234

បើកលក់រាល់ថ្ងៃ!!! (ការបរិភោគផលិតផលកសិកម្មគ្មានសារធាតុគីមី​ ដើម្បីសុខភាពរបស់លោកអ្នកទាំងអស់គ្នា)
ផ្សារសហគមន៍កសិកម្ម ខេត្តកំពង់ឆ្នាំង បើកលក់ជារៀងរាល់ថ្ងៃ មានលក់ដុំ-រាយ អង្ករសរីរាង្គ សាច់គោ សាច់ជ្រូក មាន់ស្រែ ពងមាន់ស្រែ និងមានបន្លែផ្លែ បន្លែស្លឹក ស្រស់ ស្រស់ អនុផលផ្សេងៗ យកមកពីសហគមន៍កសិកម្មក្នុងខេត្តកំពង់ឆ្នាំង ផលិតផលផលិតតាមគោលការណ៍និងស្ដង់ដារប្រព័ន្ធធានាដោយមានការចូលរួម ធម្មជាតិ/សរីរាង្គ ភី.ជី.អេស (PGS)។ 

នៅថ្ងៃសុក្រ ៨រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ ផ្សារសហគមន៍កសិកម្ម ខេត្តកំពង់ឆ្នាំង មានកិត្តិយសខ្លាំងណាស់ ដែលលោកជំទាវ កែវ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង បានអញ្ជើញមកទិញផលិតផលកសិកម្មដែលគ្មានសារធាតុគីមី មកពីសហគមន៍កសិកម្មក្នុងខេត្តកំពង់ឆ្នាំងជាច្រើន ហើយលោកជំទាវ តែងតែគាំទ្រ និងលើកកម្ពស់ផលិតផលកសិកម្មគ្មានសារធាតុគីមីជានិច្ច ដើម្បីសុខភាពល្អ និងកាត់បន្ថយភាពក្រីក្ររបស់កសិករនៅតាមជនបទ។ 

ផ្សាសហគមន៍កសិកម្ម ខេត្តកំពង់ឆ្នាំង បើកលក់ជារៀងរាល់ថ្ងៃ ពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ ពីម៉ោង ៨ ព្រឹក ដល់ ម៉ោង ៤ រសៀល។
ភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង នៅជាប់នឹង សាលាសង្កាត់កំពង់ឆ្នាំង។
សម្រាប់ព័ត៌មានបន្ថែម៖
011 949 815 / 077 938 616 / 089 614 001
070 835 000 / 078 835 000 / 090 835 000

ចំនួនអ្នកចូលទស្សនា
Flag Counter