ថ្ងៃសុក្រ ៨រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ ការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្ត បានសហការណ៍ជាមួយពេទ្យសត្វភូមិ និងអាជ្ញាធឃុំ-ភូមិ បានចុះព្យាបាល លាងដំបៅជើង មាត់ និងណែនាំផ្សព្វផ្សាយជម្ងឺអុតក្តាម នៅឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានចំនួន៥ភូមិដោយ៖-ភូមិទួលសត្វគោឈឺ៤០ក្បាល(កំពុងព្យាបាល៤០ក្បាល) -ភូមិត្រពាំងខ្ទំសត្វគោឈឺ២០ក្បាល(កំពុងព្យាបាល២០ក្បាល) -ភូមិឈូកក្រញ៉ាស់សត្វគោ២៥ក្បាល(កំពុងព្យាបាល២៥ក្បាល) -ភូមិត្រពាំងជ្រៅសត្វគោ៣០ក្បាល(កំពុងព្យាបាល៣០ក្បាល) -ភូមិស្នាពេជ្រសត្វគោឈឺ២៥ក្បាល(កំពុងព្យាបាល២៥ក្បាល) ហើយសត្វគោឈឺសរុបចំនួន១៤០ក្បាល(កំពុងព្យាបាល១៤០ក្បាល)។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម