ថ្ងៃចន្ទ ១១រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ លោក យ៉ែម អឿ ប្រធានការិយាល័យកសិកម្មស្រុកបរិបូណ៏ បានចុះតាមដាននិងត្រួតពិនិត្យអំពីស្ថានភាពលូតលាស់ដំណាំស្រូវប្រាំង និងបញ្ហាទឹកនៅក្នុងតំបន់ដាំដុះស្ថិតនៅក្នុងឃុំ ចក ពន្លៃ ខុនរ៉ង និង ឃុំផ្សារ ចំពោះលទ្ធផលរួមមាន៖ -អំពីការងារដាំដុះ មានសន្ទុះនិងប្រព្រឹត្តទៅបានល្អប្រសើរ -អំពីស្ថានភាពលូតលាស់របស់ដំណាំស្រូវ ដោយពិនិត្យជាក់ស្តែងឃើញថា មានការលូតលាស់បានល្អ ដោយតំបន់ខ្លះស្ថិតនៅក្នុងដំណាក់កាល លូតលាស់តំបន់ខ្លះស្ថិតក្នុងដំណាក់កាលបង្កើនផលចំពោះដំណាក់កាលទុំនិងការប្រផលគឹមានតិចតួចនៅទ្បើយ -អំពីបញ្ហាទឺក គិតត្រឹមថ្ងៃចុះត្រួតពិនិត្យក៏ដូចជាការសាកសួរកសិករនៅតាមតំបន់់ដាំដុះក្នុងឃុំខាងលើគឹពុំមានតំបន់ណាខ្វះខាតទឹកនៅទ្បើយទេ ដោយសារតំបន់ទាំងអស់ខាងលើបានទទួលទឹកស្រោចស្រពពីទំនប់អាចាំង ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម