មាតិកា
សិក្ខាសាលាស្ដីពី របៀបទាញយក និងប្រើប្រាស់កម្មវិធីទន្លេសាប(App)ទិញ-លក់ផលិតផលកសិកម្ម នៅលើទូស័ព្ទដៃស្មាតហ្វូនថ្ងៃទី២១ ខែមករា ឆ្នាំ២០២០
ចេញ​ផ្សាយ ២២ មករា ២០២០
378

ថ្ងៃអង្គារ ១២រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានសហការជាមួយ គ្រឹះស្ថានមីក្រូហិរញវត្ថុ អេ អឹម ខេ(AMK) រៀបចំសិក្ខាសាលាស្ដីពី របៀបទាញយក និងប្រើប្រាស់កម្មវិធីទន្លេសាប(App)ទិញ-លក់ផលិតផលកសិកម្ម នៅលើទូស័ព្ទដៃស្មាតហ្វូន ក្រោមអធិបតីភាពដោយកញ្ញា ហេង គឹមស្រៀង អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង និងលោក ឌឹម សុធារី តំណាងគ្រឹះស្ថានមីក្រូហិរញវត្ថុ អេ អឹម ខេ(AMK) ដែលមានចូលរួមពីការិយាល័យជំនាញ កសិកម្មស្រុក ភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំ សមាជិកបណ្តុំអាជីវកម្ម និងសហគមន៍កសិកម្មសរុបចំនួន៩៤នាក់ ស្រី៥៨នាក់ ក្នុងគោលបំណង៖ ជួយផ្តល់ចំណេះដឹង ដល់កសិករពីបច្ចេកទេស ព័ត៌មានទីផ្សារកសិកម្ម ផ្តល់គន្លឹះសំខាន់ៗ ក្នុងការដាំដំណាំ ស្វែងរកសម្ភារៈកសិកម្ម និងចិញ្ចឹមសត្វឲ្យកាន់តែប្រសើរឡើង មិនតែប៉ុណ្ណោះកសិករ អាចស្វែងរកសេវាហិរញ្ញវត្ថុ ដើម្បីពង្រីកមុខរបរកសិកម្មរបស់ខ្លួនបាន តាមរយៈកម្មវិធីនេះផងដែរ និងមានអត្ថប្រយោជន៍ ដល់កសិករខ្មែរក្នុងការធ្វើស្រែ ចំការ និងចិញ្ចឹមសត្វឲ្យកាន់តែរីកចម្រើន និងទទួលបានប្រាក់ចំណូលបន្ថែមទៀតព្រោះថា ក្នុងកម្មវិធីនេះ គឺយើងព្យាយាមផ្សារភ្ជាប់តួអង្គនៃខ្សែ ច្រវាក់ផ្គត់ផ្គង់កសិកម្មពីអ្នកផ្គត់ផ្គង់សម្ភារៈកសិកម្ម អ្នកផលិត អ្នកទិញលក់ផ្ទាល់បានជួបគ្នា នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង។

ចំនួនអ្នកចូលទស្សនា
Flag Counter