ថ្ងៃពុធ ១៣រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ ការិយាល័ក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម បានប្រជុំប្រចាំសប្តាហ៍នៃគម្រោងការជម្រុញផលិតកម្មនិងប្រេីប្រាស់គ្រាប់ពូជស្រូវ(RSPP) រវាងក្រុមការងារអនុវត្តគម្រោងថ្នាក់ខេត្ត ដឹកនាំដោយលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង និងក្រុមការងារថ្នាក់ជាតិ ដឹកនាំដោយលោកស្រី អាគីយ៉ាម៉ា ប្រធាន គម្រោង RSPP ក្នុងគោលបំណងៈ-ការពន្យល់ពីលំហូរសកម្មភាពការងារនៃប្រព័ន្ធបញ្ជាក់គុណភាពគ្រាប់ពូជស្រូវ(QDS) -ពិនិត្យមើលរបាយការណ៏វឌ្ឍនៈភាពប្រចាំសប្តាហ៍ និង-ការចុះធ្វេីអធិការកិច្ចទីវាល ស្រែផលិតកម្មពូជ វិញ្ញាបនប័ត្រ ដែលកំពុងអនុវត្តដោយមជ្ឈមណ្ឌល LAREC និងស្រែបង្ហាញស្រូវចំណីពូជសែនក្រអូប។ បន្ទាប់ការពិភាក្សាគ្នានៅការិយាល័យរួចមក ក្រុមការងារទាំងពីរភាគី បានចុះទៅធ្វេីអធិការកិច្ចស្រែផលិតពូជ នៅឃុំកំពង់អុស ស្រុកជលគីរី លេីកទី២ និងបន្ទាប់មកទៅពិនិត្យស្រែបង្ហាញស្រូវចំណីពូជសែនក្រអូប នៅឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម