ថ្ងៃពុធ ១៣រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ ការិយាល័យកសិកម្មស្រុកកំពង់លែង បានចុះពិនិត្យ ស្រូវប្រាំង នៅតំបន់ទំនប់ខ្យោ (ខ្យោធំ ខ្យោតូច) ដែលក្រោមការដឹកនាំដោយលោកអភិបាលស្រុកកំពង់លែង ស្ថិតនៅភូមិកោះក្អែក ឃំុកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង លេីផ្ទៃដីបានអនុវត្ត ៤៨០ហិចតា។ ជាលទ្ធផលដំណាំស្រូវមិនមានការខ្វះខាតទឹកទេ បច្ចុប្បន្នកសិករបូមទឹកមានការជួយម៉ាសុីន និងប្រេងពីមន្ទីរធនធានទឹកខេត្តកំពង់ឆ្នាំង ប្រេងម៉ាស៊ូតចំនួន ៨០០លីត្រ ម៉ាស៊ីន៦៥សេះចំនួន ២គ្រឿង ហើយដំណាំស្រូវលូតលាស់ល្អ មិនមានការខ្វះទឹកទេ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម