ថ្ងៃពុធ ៥កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ លោក ណយ សំអុល នាយរងខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំង បានដឹកនាំមន្ត្រី សហការណ៍ជាមួយសមាគមន៍នាងកង្រី បានប្រជុំផ្សព្វផ្សាយអំពីការបោះបង្គោលព្រំប្រទល់ដីព្រៃសហគមន៍ព្រៃឈើ(ភ្នំទឹកដោះស្រស់បំព្រង) ស្ថិតនៅឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីសមាជិកសហគមន៍ព្រៃឈើ គណៈកម្មការសហគមន៍ អាជ្ញាធរឃុំ សមាគមន៍នាងកង្រី និងប្រជាពលរដ្ឋសរុបចំនួន២៥នាក់ ស្ត្រី៣នាក់ ដែលគាំទ្រដោយសមាគមន៍នាងកង្រី ក្នុងគោលបំណង៖ -ដើម្បីជូនដំណឹងដល់ប្រជាពលរដ្ឋក៏ដូចជាអាជ្ញាធរចូលរួមបោះបង្គោលព្រំប្រទល់ទាំងអស់គ្នា និង-ដើម្បីផ្ទៀងផ្ទាត់ដីព្រៃសហគមន៍អោយបានត្រឹមត្រូវ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម