មាតិកា
សិក្ខាសាលាស្ដីគោលគំនិតនិងទស្សនៈទាននៃការបង្កើតភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រីនៅរាជធានីភ្នំពេញថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០
ចេញ​ផ្សាយ ៣១ មករា ២០២០
246

ថ្ងៃព្រហស្បតិ៍  ៦កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ កញ្ញា ហេង គឹមស្រៀង អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានដឹកនាំមន្ត្រី ចូលរួមសិក្ខាសាលាស្ដីគោលគំនិតនិងទស្សនៈទាននៃការបង្កើតភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តី ក្រោមអធិបតីភាពលោកជំទាវ ចន្ទ សូរីយ រដ្ឋលេខាធិកាក្រសួងកិច្ចការនារី ដែលមានសិក្ខាកាមមកពី៥ខេត្ត សរុប៦៩នាក់ស្រី៤០នាក់ នៅសណ្ឋាគតារាអ៊ែផេតរាជធានីភ្នំពេញ ដែលគាំទ្រដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន(JICA) ក្នុងគោលបំណងៈ -យល់ដឹងពីគោលគំនិតយេនឌ័រនិងទស្សនៈទាននៃភាពអង់អាចរបស់ស្ត្រី -យល់ដឹងអំពីធាតុឫចំណុចសំខាន់ៗនៃការពង្រឹងផ្នែកសេដ្ឋកិច្ចដល់ស្ត្រី និង-ដើម្បីបញ្ជាក់ឲ្យច្បាស់ថាសមភាពយេនឌ័រនិងការពង្រឹងភាពអង់អាចរបស់ស្ត្រីជាផ្នែកមួយនៃការចូលរួមរបស់ស្ថាប័ននិងមន្ទីរពាក់ព័ន្ធ។

ចំនួនអ្នកចូលទស្សនា
Flag Counter