មាតិកា
ប្រជុំបូកសរុបលទ្ធផលការងាររបស់មន្ទីរប្រចាំខែមករា ថ្ងៃទី៣១ ខែមករា​ ឆ្នាំ២០២០
ចេញ​ផ្សាយ ៣១ មករា ២០២០
435
ថ្ងៃសុក្រ ៧កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា ឆ្នាំ២០២០ ក្រោមការដឹកនាំប្រជុំដោយលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ដែលមានអ្នកចូលរួមពីខណ្ឌរដ្ឋបាល(ព្រៃឈើ និងជលផល)ព្រមទាំងការិយាល័យចំណុះមន្ទីរសរុបចំនួន៣៩នាក់ ក្នុងគោលបំណង:-ផ្សព្វផ្សាយសារាចរណែនាំ សេចក្តីជូនដំណឹងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងពិនិត្យរបាយការណ៍វឌ្ឍនភាពដែលសំរេចបាន ព្រមទាំងបញ្ហាប្រឈមតាមបណ្តាខណ្ឌនិងការិយាល័យ លើកទិសដៅបន្តសម្រាប់ខែបន្ទាប់។​ ឆ្លៀតឱកាសពេលនោះដែរលោកប្រធានមន្ទីរ បានផ្តាំផ្ញើ និងសំណូមពរ ដល់ថ្នាក់ដឹកនាំខណ្ឌរដ្ឋបាល ព្រៃឈើ-ជលផល និងថ្នាក់ដឹកនាំការិយាល័យចំណុះមន្ទីរទាំងអស់ត្រូវអនុវត្តអោយបានទៅតាមតួនាទីភាកិច្ចរបស់ខ្លួន ដើម្បីសម្រេចលទ្ធផលការងារតាមផែនការសកម្មភាពរបស់មន្ទីរ ខេត្ត​ និងក្រសួង ជាពិសេសត្រូវរួមគ្នាដោះស្រាយបញ្ហាប្រឈម ដែលនៅសេសសល់ អោយបានទាន់ពេលវេលាស្របតាមច្បាប់ដែលបានកំណត់៕
ចំនួនអ្នកចូលទស្សនា
Flag Counter