មាតិកា
បង្ក្រាបបទល្មើសនេសាទក្នុងរដូវបើកនេសាទថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០
ចេញ​ផ្សាយ ០២ កុម្ភៈ ២០២០
193
ថ្ងៃសៅរ៍ ៨កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែកុម្ភ: ឆ្នាំ២០២០ ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានប្រើប្រាស់កំលាំងសរុបចំនួន១៥នាក់ មធ្យោបាយ៤គ្រឿង ដោយសហការណ៍ជាមួយសហគមន៍នេសាទភូមិព្រែកឆ្តោរ អន្លង់មេត្រីសែនជ័យ បានចុះប្រត្តិបត្តិការហេីយប្រទះឃេីញ ការធ្វេីនេសាទដោយប្រេីឧបករណ៍របាំងលូស្បៃមុង នៅចំណុច ក្បាលក្របី ភូមិក្បាលកន្លង់ ឃុំពាមឆ្កោក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។ លទ្ធផលរួមមាន៖-រុះរើបាំងស្បៃមុង ៦កន្លែង ប្រវែង ២០០ម លូស្បៃមុងចំនួន៦មាត់ បង្គោល ២០០ដេីម និងបានលែងត្រីវិញចំនួន ១០គីឡូក្រាម ។
ចំនួនអ្នកចូលទស្សនា
Flag Counter