ចេញផ្សាយ ០៤ កុម្ភៈ ២០២០
292
ថ្ងៃចន្ទ ១០កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានដឹកនាំមន្ត្រីចូលរួមពិធីបុណ្យសពអ្នកម្តាយរបស់កញ្ញា ឈិន សុក្ខី ជាមន្ត្រីការិយាល័យផែនការ-គណនេយ្យនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ដោយមានការនាំយកថវិកាចំនួន២ ៦៨០ ០០០រៀល ដែលបានមកពីការចាប់សទ្ធាជ្រះថ្លារបស់ថ្នាក់ដឹកនាំនិងមន្ត្រីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជូនដល់ក្រុមគ្រួសារនៃសព នៅក្បែរវត្តធម្មយុត្តៈ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដើម្បីចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំរបស់ក្រុមគួ្រសារនៃសព៕