ថ្ងៃអង្គារ ១១កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ ខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំង បានបើកសម្ភារះប្រើប្រាស់ក្នុងការងារល្បាតការពារថែរក្សារធនធានព្រៃឈើសហគមន៍ដល់គណះកម្មការសហគមន៍គ្រួស ស្ថិតនៅភូមិគ្រួស ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នៅទីចាត់ការខណ្ឌដ្ឋបាលព្រៃឈើ ក្នុងនោះមាន៖-មួកក្រណាត់ហាមធំចំនួន៨មួក -ខោអាវភ្លៀងចំនួន៨កំប្លេរ -ស្បែកជើងកវែងជ័រចំនួន៨គូរ -អង្រឹងប៉ារ៉ាមានមុងចំនួន០៨ -ពិលបញ្ចូលថ្មអគ្គីនីចំនួន៥ -វិទ្យុទាក់ទងម៉ាក Camtoneចំនួន០២គ្រឿង និង-GPS ម៉ាក Carmin Model(Map46s ) ចំនួន១គ្រឿង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម