មាតិកា
ចុះជួបកសិករដាំដុះដំណាំកៅស៊ូគ្រួសារនៅភូមិដំណាក់អំពិល និងភូមិវាលស្បូវថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០
ចេញ​ផ្សាយ ០៥ កុម្ភៈ ២០២០
295

ថ្ងៃអង្គារ ១១កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០ ការិយាល័យកៅស៊ូ បានសហការណ៍ជាមួយអាជ្ញាធរឃុំ ចុះជួបកសិករដាំដុះដំណាំកៅស៊ូគ្រួសារនៅភូមិដំណាក់អំពិល ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ម្ចាស់ឈ្មោះ ម៉េង ស៊ុនណា ផ្ទៃដីសរុប ៦០ហិកតា បានដាំដុះចំនួន ០៤ហិកតា និងធ្វើការប្រមូលជ័រនៅចុងឆ្នាំ ២០២០នេះ និងជួបជាមួយកសិករដាំកៅស៊ូ នៅភូមិវាលស្បូវ ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ម្ចាស់ឈ្មោះ ម៉ៃ គឹមឆន ផ្ទៃដីសរុប ៤០ហិកតា ដាំដុះបាន ១៤ហិកតា ហើយទទួលផលបានទាំង ១៤ហិកតា ដែលទិន្នផលជាមធ្យមក្នុង ១ខែប្រមូលបាន ៣,៥តោន និងបន្តដាំនៅរដូវភ្លៀងធ្លាក់ទៀត ក្នុងគោលបំណង៖ ដើម្បីណែនាំខ្លួនអោយម្ជាស់ចំការស្គាល់ និងពិនិត្យតាមដានការវិវឌ្ឍន៍នៃដំណាំកៅស៊ូនៅតំបន់នោះ។

ចំនួនអ្នកចូលទស្សនា
Flag Counter