ថ្ងៃពុធ ១២កេីត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែកុម្ភះ ឆ្នាំ២០២០ លោក សុខ រិន ប្រធានការិយាល័យកសិកម្មស្រុកកំពង់លែង បានសហការណ៍ជាមួយគណៈបញ្ជាការឯកភាពស្រុកកំពងលែង ចុះពិនិត្យតាមដានការងារបង្កបង្កេីនផលស្រូវប្រាំង នៅឃំុស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ក្នុងគោលបំណង៖ ដើម្បីរកវិធានការក្នុងការរកប្រភពបូមបាចបញ្ចូលស្រែរបស់ប្រជាកសិករនៅតំបន់នោះ ជាលទ្ធផល ផ្ទៃដីស្រូវប្រាំង៥ហិកតាគ្រាន់តែប៉ះពាល់នៅតំបន់ទំនប់កន្ធ ភូមិតាឡាត់ ទឹកទំនប់រីងអស់(កសិករធ្វេីស្រែរំលោភក្នុងអាងទំនប់)ក្រៅពីនេះពំុទាន់មានបញ្ហាអ្វីគួរកត់សំគាល់ទេ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម