មាតិកា
ប្រជំុជាមួយភាគីអ្នកពាក់ព័ន្ធរបស់បណ្ដុំអាជីវកម្មចិញ្ចឹមមាន់ប្រស្និបផលិតមាន់ស្រែនៅភូមិព្រៃសំពៅ ឃំុប្រស្និបថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០
ចេញ​ផ្សាយ ០៦ កុម្ភៈ ២០២០
261

ថ្ងៃពុធ ១២កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ ការិយាល័យកសិកម្មស្រុករលាប្អៀរ បានចូលរួមប្រជំុជាមួយភាគីអ្នកពាក់ព័ន្ធ(អ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម អ្នកផ្គត់ផ្គង់ពូជមាន់អាយុ២១ថ្ងៃនិងឈ្មួញអ្នកប្រមូលទិញមាន់រស់) ក្រោមការដឹកនាំដោយកញ្ញា ហេង គឹមស្រៀង អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង និងមានការសម្របសម្រួលដោយលោក វង្ស កែវសុធន ទីប្រឹក្សាផ្នែកសម្របសម្រួលទីផ្សារកសិកម្មនៃ កម្មវិធីបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនិងការប្រែប្រួលអាការធាតុ(ASPIRE) ដែលមានការចូលរួមដោយមន្រ្តីកសិកម្មស្រុក អាជ្ញាធរឃុំ ភ្នាក់ងារផ្សព្វផ្សាយឃំុ និងសមាជិកបណ្ដុំអាជីវកម្មចិញ្ចឹមមាន់ប្រស្និបផលិតមាន់ស្រែ សរុបចំនួន៥៦នាក់ ស្រី៣៥នាក់ នៅភូមិព្រៃសំពៅ ឃំុប្រស្និប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ក្នុងគោលបំណង"បង្កើតយុទ្ធសាស្ត្រផ្នែកទីផ្សារ និងការចរចារតម្លៃជាមួយអ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម អ្នកផ្គត់ផ្គង់ពូជមាន់អាយុ២១ថ្ងៃនិងឈ្មួញអ្នកប្រមូលទិញមាន់រស់ ដើម្បីចុះកិច្ចសន្យា" ជាលទ្ធផលទទួលបានពីការព្រមព្រៀងនៃកិច្ចសន្យាចំនួន០៣កិច្ចសន្យាគឺ-កិច្ចសន្យារវាងអ្នកលក់សម្ភារៈកសិកម្មជាមួយបណ្ដុំចំនួន០១ -កិច្ចសន្យារវាងអ្នកលក់ពូជមាន់អយុ២១ថ្ងៃជាមួយបណ្ដុំចំនួន០១ -កិច្ចសន្យារវាងឈ្មួញអ្នកប្រមូលទិញមាន់សាច់រស់ចំនួន០១ ដែលមានការគាំទ្រដោយកម្មវិធីបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនិងការប្រែប្រួលអាការធាតុ(ASPIRE)។

ចំនួនអ្នកចូលទស្សនា
Flag Counter