មាតិកា
ពិនិត្យគុណភាពគ្រប់ពូជស្រូវសែនក្រអូប (ពូជចុះបញ្ជី) នៅមជ្ឈមណ្ឌលស្រាវជ្រាវនិងផ្សព្វផ្សាយកសិកម្មមូលដ្ឋាន(LAREC) នៅភូមិត្រពាំងពពេលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០
ចេញ​ផ្សាយ ០៦ កុម្ភៈ ២០២០
251

ថ្ងៃព្រហស្បតិ៍  ១៣កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០  ក្រុមការងារគម្រោងផលិតកម្មនិងជុំរញការប្រេីប្រាស់គ្រាប់ពូជស្រូវ (RSPP) ទាំងថ្នាក់ខេត្តនិងថ្នាក់ជាតិ ដែលដឹកនាំដោយលោក ជា សុផុន ប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម បានចុះទៅពិនិត្យគុណភាពគ្រប់ពូជស្រូវសែនក្រអូប (ពូជចុះបញ្ជី)  តាមប្រពន្ធ័បញ្ជាក់គុណភាពគ្រាប់ពូជ (QDS)នៅមជ្ឈមណ្ឌលស្រាវជ្រាវនិងផ្សព្វផ្សាយកសិកម្មមូលដ្ឋាន (LAREC) ស្ថិតក្នុងភូមិត្រពាំងពពេល ឃុំជេីងគ្រាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលមានចំនួនសរុប៩នាក់ ស្រី១នាក់។ ដេីម្បីត្រួតពិនិត្យ  គ្រាប់ពូជស្រូវក្នុងទម្រង់(ខ) នៃដំណាក់កាលការទុកដាក់គ្រាប់ពូជក្រោយពេលប្រមូលផល។ ការត្រួតពិនិត្យតាមទម្រង់(ខ)នេះ ទៅលេីសកម្មភាពដូចខាងក្រោម៖ -ការពិភាក្សាទៅលេីនីតិវិធីនៃប្រព័ន្ធ QDS -អនុវត្តន៍ផ្ទាល់ទៅលេីការយកសំណាកគ្រាប់ពូជ -ការថ្លឹងនិង បែងចែកសំណាកគ្រាប់ពូជសម្រាប់យកមកវិភាគក្នុងមន្ទីរពិសោធន៍(ការវាស់សំណេីមគ្រាប់ និងការធ្វេីដំណុះជាដេីម)។

ចំនួនអ្នកចូលទស្សនា
Flag Counter