មាតិកា
វគ្គបណ្តុះបណ្តាលស្តីពី" គោលការណ៍ណែនាំការរៀបចំមហាសន្និបាតប្រចាំឆ្នាំរបស់ហគមន៍កសិកម្ម" ដល់ថ្នាក់ដឹកនាំសហគមន៍កសិកម្មថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០
ចេញ​ផ្សាយ ០៨ កុម្ភៈ ២០២០
237

ថ្ងៃសុក្រ ១៤កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០  ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានបេីកវគ្គបណ្តុះបណ្តាលស្តីពី" គោលការណ៍ណែនាំការរៀបចំមហាសន្និបាតប្រចាំឆ្នាំរបស់ហគមន៍កសិកម្ម" ដល់ថ្នាក់ដឹកនាំសហគមន៍កសិកម្មក្នុងខេត្ត ដែលមានការសម្របសម្រួលដោយលោក តូច ប៉ូច ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម ហើយមានអ្នកចូលរួមសរុបចំនួន ៤៨នាក់ (ស្រី១៣នាក់) នៅការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម ដែលគាំទ្រដោយថវិកាកម្មវិធី ក្នុងគោលបំណង៖ -ពង្រឹងសមត្ថភាពដល់ថ្នាក់ដឹកនាំសហគមន៍កសិកម្មពីការយល់ដឹងនូវរបៀបនៃការរៀបចំធ្វើមហាសន្និបាតប្រចាំឆ្នាំ -ចែករំលែកបទពិសោធន៍ក្នុងការដឹកនាំ និងគ្រប់គ្រងសហគមន៍កសិកម្ម -ចែករំលែកបទពិសោធន៍នៃការធ្វើឥណទាននិងការចុះកិច្ចសន្យាផលិតកម្មស្រូវជាមួយ ក្រុមហ៊ុន Amru Rice Cambodia Co., Ltd និង-លើកបញ្ហាប្រឈមនិងដំណោះស្រាយ។

ចំនួនអ្នកចូលទស្សនា
Flag Counter