មាតិកា
មហាសន្និបាតប្រចាំឆ្នាំ២០១៩ របស់សហគមន៍កសិកម្មបន្ទាយព្រាលពន្លឺថ្មីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០
ចេញ​ផ្សាយ ១២ កុម្ភៈ ២០២០
217

ថ្ងៃអង្គារ ៣រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានចូលរួមមហាសន្និបាតប្រចាំឆ្នាំ២០១៩ របស់សហគមន៍កសិកម្មបន្ទាយព្រាលពន្លឺថ្មី ក្រោមអធិបតីភាពលោក ព្រំ ស៊ីថន មេឃុំបន្ទាយព្រាល នៅសាលាឃុំបន្ទាយព្រាល ភូមិអូរលាជ ឃុំបន្ទាយព្រាល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលមានការចូលរួមពីអាជ្ញាធរភូមិ តំណាងសមាគមសហករណ៍កម្ពុជា(CAC) តំណាងមូលនិធិសម្រាប់ការអភិវឌ្ឍន៍ និងជំនួយសង្រ្គោះអន្តរជាតិ(FIDR)ប្រចាំខេត្តកំពង់ឆ្នាំង តំណាងវិទ្យាស្ថានប្រាយហូប និងសមាជិកសហគមន៍សរុបចំនួន ៣៧នាក់ ស្រី ២៥នាក់  ក្នុងគោលបំណង៖-ដើម្បីឆ្លុះបញ្ចាំងលទ្ធផលប្រចាំឆ្នាំ២០១៩ -អនុម័តផែនការមុខរបរសម្រាប់ឆ្នាំ២០២០ និង-បែងចែកប្រាក់ភាគលាភដល់សមាជិក។

ចំនួនអ្នកចូលទស្សនា
Flag Counter