ថ្ងៃព្រហស្បតិ៍ ០៥រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ការិយាល័យនីតិកម្មកសិកម្ម បានចុះជំរុញការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្មនៅស្រុកកំពង់ត្រឡាច បានចំនួន០៤ដ៉េបូ៉ ដែលក្រោមការដឹកនាំដោយលោក អ៊ុង សុម៉ាលី អនុប្រធានការិយាល័យនីតិកម្មកសិកម្ម ដោយបានធ្វើការណែនាំ៖ -អោយដាក់តាំងលក់ថ្នាំកសិកម្មនៅក្នុងទូរកញ្ចក់សុវត្ថិភាព -ត្រូវតាំងលក់ជីកសិកម្មនៅដាច់ដោយឡែកពីគ្រឿងហូបចុក -ត្រូវបញ្ឈប់ជាបន្ទាន់ការលក់ថ្នាំកសិកម្មដែលមិនមានលេខបញ្ជិការ គ្មានការបកប្រែជាភាសារខ្មែរ និងហួសសុពលភាពប្រើប្រាស់ ហើយក្នុងនោះដែរក្រុមការងារបានធ្វើលិខិតកែតម្រូវបានចំនួន០២ដេប៉ូផងដែរ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម