មាតិកា
ប្រជុំបូកសរុបលទ្ធផលប្រចាំខែកុម្ភៈ របស់ការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុករលាប្អៀរថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០
ចេញ​ផ្សាយ ១៨ កុម្ភៈ ២០២០
244

ថ្ងៃចន្ទ ៩រោច ខែមាឃ ឆ្នាំកុរ  ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០  ការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុករលាប្អៀរ បានប្រជុំបូកសរុបលទ្ធផលប្រចាំខែកុម្ភៈដើមឆ្នាំ២០២០ នៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE) ក្រោមការដឹកនាំដោយលោក ជា សុផុន ប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម ដោយមានការចូលរួមពីលោកទីប្រឹក្សាថ្នាក់ខេត្ត មន្រ្តីអនុវត្តកម្មវិធីថ្នាក់ស្រុក និងភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំសរុបចំនួន ១៣នាក់(ស្រី៤នាក់) ក្នុងគោលបំណង៖ -ដើម្បីស្វែងពីភាពរីកចម្រើន បញ្ហាប្រឈមនានាពាក់ព័ន្ធនិងបណ្ដុំអាជីវកម្មនៅតាមឃុំគោលដៅ -ពង្រឹងសមត្ថភាពភ្នាក់ងារផ្សព្វផ្សាយឃុំក្នុងការសរសេររបាយការណ៍ និងរបៀបរបបរាយការណ៍ -ជម្រុញការផ្ដល់សេវាកម្មផ្សព្វផ្សាយដល់ប្រជាកសិករឲ្យកាន់តែមានប្រសិទ្ធភាព ទាន់ពេលវេលានិងមានភាពច្បាស់លាស់ និង-ស្វែងយល់កាន់តែច្បាស់ពីឧបករណ៍ទាំង៥នៃការអនុវត្តកម្មវិធី។ 

ចំនួនអ្នកចូលទស្សនា
Flag Counter