ថ្ងៃអង្គារ ១០រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានចូលរួមមហាសន្និបាតប្រចាំឆ្នាំ២០១៩ របស់សហគមន៍កសិកម្មអញ្ចាញរូងសម័យថ្មី ក្រោមការដឹកនាំប្រជុំដោយអ្នកស្រី សាំង សៀម ប្រធានអង្គប្រជុំ ដោយមានការអញ្ជើញភ្ញៀវកិត្តិយសមកពី ក្រុមប្រឹក្សាឃុំអញ្ចាញរូងសម័យថ្មី ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកបរិបូរណ៍ ប្រធានសមាគមនាងកង្រី អាជ្ញាធរភូមិ តំណាងមូលនិធិសម្រាប់ការអភិវឌ្ឍន៍ និងជំនួយសង្រ្គោះអន្តរជាតិ(FIDR)ប្រចាំខេត្តកំពង់ឆ្នាំង និងសមាជិកសហគមន៍ កសិកម្មសរុបចំនួន១២៥នាក់ នៅភូមិអណ្តូងរវៀង ឃុំអញ្ចាញរូងសម័យថ្មី ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ក្នុងគោលបំណង៖-ដើម្បីឆ្លុះបញ្ចាំងលទ្ធផលប្រចាំឆ្នាំ២០១៩ -អនុម័តផែនការមុខរបរសម្រាប់ឆ្នាំ២០២០ -បែងចែកប្រាក់ភាគលាភដល់សមាជិក និង-បោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំសហគមន៍ កសិកម្មសម្រាប់អាណត្តិថ្មី។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម