ថ្ងៃអង្គារ ១០រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០២០ ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានប្រើប្រាស់កំលាំង២៩នាក់ និងកាណូត០៦គ្រឿង និងម៉ូតូ១១គ្រឿង ដោយក្រុមទី១៖ សហការជាមួយសហគមន៍នេសាទពោធិ៍សែនជ័យ សហគមន៍នេសាទច្រណូកសែនជ័យ បានចុះប្រតិបត្តិការ នូវក្នុងភូមិសាស្ត្រ ឃំុច្រណូក កំលាំង១៦នាក់ និងកាណូត០២គ្រឿង និងម៉ូតូ១១គ្រឿង បានចុះប្រតិបត្តិការនៅក្នុងភូមិសាស្ត្រ ឃំុពោធ៍ និងឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានរុះរេីរបាំងស្បៃមុង និងបំផ្លាញចោលនៅនឹងកន្លែង នៅចំណុចបឹងបាក់អង្រុតខ្មោចពីរ ចំណុចទំនប់សម្តេចសីហមុនី។ និង-ក្រុមទី២៖ សហការណ៍ជាមួយ សហគមន៍នេសាទភូមិស្វាយរពារសែនជ័យ ភូមិពាមឆ្កោក ភូមិអន្លង់មេត្រសែនជ័យ កំលាំងសរុប១៣នាក់ កាណូត០៤ គ្រឿង បានចុះប្រត្តិបត្តិការហេីយប្រទះឃេីញ ការដាក់សម្តាស់ នៅចំណុច ព្រែកស្ដីដកគង ភូមិជេីងគ្រួស ឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ លទ្ធផលសម្រេចបាន-សម្រាស់ចំនួន ១០កន្លែង ស្មេីរ៥០០ ម៉ែត្រការ៉េ បែកសម្រាស់ចំនួន ៦០០មែក-របាំងស្បៃមុងចំនួន៣១កន្លែង ប្រវែង ១០៧០ម បង្គោល៥០០ដេីម លបលូ ៣៣មាត់ និងចាក់ត្រីចម្រុះក្នុងដែននេសាទវិញ៣០គីឡូក្រាម៕
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម