ថ្ងៃពុធ ១១រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានប្រជុំផ្សព្វផ្សាយសេចក្តីណែនាំស្តីពី របៀបសរសេរសេចក្តីរាយការណ៍ក្នុងរបាយការណ៍តាមTelegram របស់មន្ទីរ នៅសាលប្រជុំ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ដែលសម្របសម្រួលដោយលោក លន់ ពិសី មន្ត្រីទទួលបន្ទុកការងារព័ត៌មានមន្ទីរ ដោយមានអ្នកចូលរួមពីបណ្តាខណ្ឌរដ្ឋបាល(ព្រៃឈើ និងជលផល) ការិយាល័យចំណុះមន្ទីរសរុបចំនួន២៤នាក់ ស្រី០៥នាក់ ក្នុងគោលបំណង៖ ពង្រឹងសមត្ថភាពដល់មន្ត្រីក្នុងការសរសេររបាយការណ៍រាយការណ៍ខ្លីស្របតាមខ្លឹមសាររាយការណ៍៨ចំណុចដូចខាងក្រោម៖
១-ថ្ងៃខែឆ្នាំចន្ទគតិនិងសុរិយគតិ(ឧ.ថ្ងៃពុធ ២កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៦ខែកុម្ភៈឆ្នាំ២០១៩ ជាដើម? )។
២-ឈ្មោះខណ្ឌឬការិយាល័យឬ មន្ត្រីបញ្ជាក់ពីតួនាទី (បើសិនមានការសហការណ៏ជួយ បញ្ជាក់អោយបានច្បាស់)។
៣-ដាក់ឈ្មោះសកម្មភាពអី្វ? ។
៤-ទីតាំងដែលបានចុះធ្វើសកម្មភាពអោយបានច្បាស់។
៥-សមាសភាពនិងចំនួនអ្នកចូលរួមសរុប។
៦-គោលបំណងពីសកម្មភាពអោយបានច្បាស់ និងលទ្ធផលសម្រេចបាន
៧-រូបភាពសូមយករូបផ្តេកហើយស៊ីជាមួយសកម្មភាពផង(ចំនួនរូបភាពគូរ ២-៤-៦-) និងហាមប្រើរូបភាពផ្ញើររូបភាពSelfish។
៨-ពេលសរសេរចប់មួយសកម្មភាពចាំចុះបន្ទាត់សរសេរមួយសកម្មភាពទៀត(បើសិនមាន សកម្មភាពច្រើន។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម