ថ្ងៃពុធ ១១រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ លោក មុំ ឌុច អនុប្រធានការិយាល័យវិស្វកម្មកសិកម្ម បានសហការជាមួយនាយដ្ឋានវិស្វកម្មកសិកម្ម ចុះកៀរពង្រាបដីស្រែកសិករនៅឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដែលមានកសិករចូលរួមចំនូន៣៥នាក់ ក្នុងគោលបំណង៖ កៀរពង្រាបដីស្រែអោយស្មើល្អងាយស្រួលអោយកសិករនៅទីនោះបង្កបង្កើនផលស្រូវបានទិន្នផលខ្ពស់ ជាលទ្ធផលគិតត្រឹមរយៈពេលពីរថ្ងៃគឺថ្ងៃទី១៨-១៩ ខែកុម្ភៈ ឆ្នាំ២០២០ បានកៀរពង្រាបដីស្រែអោយកសិករបានចំនួន ១០ហិចតា។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម