មាតិកា
កម្មវិធីទិវាបង្ហាញកសិដ្ឋានបែបទំនើបរបស់វិទ្យាស្ថានប្រាយហូបខេត្តកំពង់ឆ្នាំងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០
ចេញ​ផ្សាយ ២១ កុម្ភៈ ២០២០
267

ថ្ងៃព្រហស្បតិ៍ ១២រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ កញ្ញា ហេង គឹមស្រៀង អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានចូលរួមកម្មវិធីទិវាបង្ហាញកសិដ្ឋានបែបទំនើប  ក្រោមអធិបតីភាពឯកឧត្តម អ៊ឹង លាងហួរ សមាជិកព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងលោក សេង សុិន្ថារ នាយកវិទ្យាស្ថានប្រាយហូប ដែលមានអ្នកចូលរួមពីមន្ត្រីរាជការ និស្សិត និងសហគមន៍កសិកម្មសរុបចំនួន៤៥០នាក់ ហើយដែលរៀបចំឡើងដោយវិទ្យាស្ថានប្រាយហូបសហការជាមួយ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង និងកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹង ការប្រែប្រួលអាកាសធាតុ(ASPIRE)ខេត្តកំពង់ឆ្នាំង ក្រុមហ៊ុនអេប៊ីនអេន៍ នៅភូមិសន្ទូច ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ក្នុងគោលបំណង៖ 
      ១-ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍ពីកសិកម្មតាមបែបទំនើប នូវបច្ចេកទេស ដាំបន្លែតាមបែបទំនើប(Green house, Net house, Hydroponics ប្រព័ន្ធស្រោចស្រពតំណក់ទឹក ការស្រោចស្រពដោយប្រើប្រព័ន្ធ ពន្លឺព្រះអាទិត្យនិង ឧបករណ៍កសិកម្ម សំខាន់ៗ)។
      ២-បង្កើតឲ្យមានការជួបជុំ អ្នកផ្គត់ផ្គង់សម្ភារៈកសិកម្ម ក្រុមហ៊ុន ដេប៉ូ កសិដ្ឋាន និងអ្នកទិញផលិតផលកសិកម្ម ដើម្បីដាក់តាំងបង្ហាញ លក់ផលិតផល និងទំនាក់ទំនង ពិភាក្សា ពីការធ្វើអាជីវកម្ម-កសិកម្មជាមួយគ្នានាពេលអនាគត។
     ៣-សហគន៍កសិកម្ម កសិដ្ឋានធំៗ ក៏អាចជួបជាមួយប្រធានក្រុមហ៊ុន អេហ្គ្រីនអេន ដើម្បីពិគ្រោះយោបល់ពីការសហការគ្នា ដើម្បីបង្កើត កសិដ្ឋានបង្ហាញតាមបែបទំនើប ឫពីការធ្វើអាជីវកម្មកសិកម្ម។

ចំនួនអ្នកចូលទស្សនា
Flag Counter