ថ្ងៃព្រហស្បតិ៍ ១២រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃ២០ ខែកុម្ភៈ ឆ្នាំ២០២០ ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ដឹកនាំដោយលោក ហ៊ុន លី អនុប្រធានការិយាល័យសហការជាមួយមន្ត្រីពេទ្យសត្វស្រុក បានចុះផ្សព្វផ្សាយច្បាប់សុខភាពសត្វ និផលិតកម្មសត្វ និងប្រកាសលេខ ៤១៤ ស្តីពី បសុឱសថ ចំណីសត្វ និងស្រង់ស្ថិតិអាជីវករនៅទីតាំងស្រុកកំពង់ត្រឡាច ខេត្តកពង់ឆ្នាំង ដែលមានអ្នកចូលរួមសរុប២១នាក់(ស្រី០នាក់) និងធ្វើអធិការកិច្ចបាន ១០កន្លែង ក្នុងគោលបំណង៖
១.ស្រង់ស្ថិតិអាជីវករលក់ចំណី បសុឱសថ។
២.ផ្សព្វផ្សាយច្បាប់បសុឱសថ ចំណីសត្វ។
៣.ជម្រុញអោយធ្វើលិខិតអនុញ្ញាតិលក់ដុំលក់រាយចំណី បសុឱសថ និងសម្ភារៈចិញ្ចឹមសត្វ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម