ថ្ងៃព្រហស្បតិ៍ ១២រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃ២០ ខែកុម្ភៈ ឆ្នាំ២០២០ ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានសហការណ៍ជាមួយសហគមន៍នេសាទ ភូមិព្រែកឆ្ដោរ គៀនតាម៉ា ថ្មី អន្លង់មេត្រី និងស្វាយរំពារសែនជ័យ កំលាំងសរុបចំនួន ១៩នាក់ មធ្យោបាយកាណូត ០៥គ្រឿង បានចុះប្រត្តិបត្តិការហេីយប្រទះឃេីញ ការធ្វេីនេសាទដោយប្រេីឧបករណ៍របាំងលូស្បៃមុងនៅចំណុចបឹងផ្សោត ភូមិព្រែកឆ្ដោរ ឃុំកំពង់អុស ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ជាលទ្ធផលសម្រេចខាងក្រោម៖ របាំងស្បៃមុងចំនួន១០កន្លែង ប្រវែង ២០០ម៉ែត្រ បង្គោល១០០ដេីម លបលូ ១០មាត់ និងចាក់ត្រីចម្រុះក្នុងដែននេសាទវិញ ១០គីឡូក្រាម ៕
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម