មាតិកា
បទយកការណ៍នាទីចុះស្រែធ្វើនៅកសិដ្ឋានដាំបន្លែខ្ទឹមយកស្លឹក និងការចិញ្ចឹមមាន់ភ្ញាស់យកកូនលក់ដោយប្រើស្ពែម របស់កសិករភូមិត្រពាំងក្រពើ និងភូមិជារៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០
ចេញ​ផ្សាយ ២២ កុម្ភៈ ២០២០
374

ថ្ងៃសុក្រ ១៣រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ កញ្ញា ហេង គឹមស្រៀង អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងនិងសហការី​ បានសហការជាមួយនាយកដ្ឋានផ្សព្វផ្សាយកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងទូរទស្សន៍ជាតិទទក ចូលរួមបទយកការណ៍នាទីចុះស្រែនៅកសិដ្ឋានដាំបន្លែខ្ទឹមយកស្លឹក និងការចិញ្ចឹមមាន់ភ្ញាស់យកកូនលក់ដោយប្រើស្ពែម របស់កសិករដែលជាសមាជិកបណ្តុំអាជីវកម្ម នៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE)នៅភូមិត្រពាំងក្រពើ ឃុំទឹកហូត និងភូមិជារៅ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពងឆ្នាំង ដែលមានសមាជិកចូលរួមសរុប ២៦នាក់ស្រី ១១នាក់ ក្នុងគោលបំណង៖ ដើម្បីផ្តិតយករូបភាព និងផលិតជាវីឌីអូ របស់កសិរជោគជ័យ(បទពិសោធន៍ និងបច្ចេកទេសកសិកម្មល្អៗ) យកទៅផ្សព្វផ្សាយតាមទូរទស្សន៍ បណ្តាញសង្គម និងគេហទំព៍រ។

ចំនួនអ្នកចូលទស្សនា
Flag Counter