មាតិកា
ផ្សព្វផ្សាយច្បាប់សុខភាពសត្វ និងផលិតកម្មសត្វ និងប្រកាសពាក់ព័ន្ធនានានៅស្រុកទឹកផុសថ្ងៃ២១ ខែកុម្ភៈ ឆ្នាំ២០២០
ចេញ​ផ្សាយ ២២ កុម្ភៈ ២០២០
277

ថ្ងៃសុក្រ ១៣រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃ២១ ខែកុម្ភៈ ឆ្នាំ២០២០ ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ដឹកនាំដោយអ្នកស្រី ម៉ក់ សុខឌី អនុប្រធានការិយាល័យ បានចុះផ្សព្វផ្សាយច្បាប់សុខភាពសត្វ និងផលិតកម្មសត្វ និងប្រកាសពាក់ព័ន្ធនានា ក្នុងការគ្រប់គ្រងបសុឱសថ ចំណីសត្វ និងស្រង់ស្ថិតិអាជីវករនៅទីតាំងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដែលមានអ្នកចូលរួមសរុប ០៦នាក់(ស្រី០២នាក់) និងធ្វើអធិការកិច្ចបាន ០៦កន្លែង ក្នុងគោលបំណង៖
       ១.ស្រង់ស្ថិតិអាជីវករលក់ចំណី បសុឱសថ។ 
       ២.ផ្សព្វផ្សាយច្បាប់បសុឱសថ ចំណីសត្វ។ 
       ៣.ជម្រុញអោយធ្វើលិខិតអនុញ្ញាតិលក់ដុំលក់រាយចំណី បសុឱសថ និងសម្ភារៈចិញ្ចឹមសត្វ។

ចំនួនអ្នកចូលទស្សនា
Flag Counter