មាតិកា
ប្រជុំពិភាក្សារអំពីការលក់ដូរ សត្វព្រៃក្នុងឃុំទឹកហូតនៅរដ្ឋបាលស្រុករលាប្អៀរថ្ងៃទី២១ ខែកុម្ភះ ឆ្នាំ២០២០
ចេញ​ផ្សាយ ២២ កុម្ភៈ ២០២០
274

ថ្ងៃសុក្រ ១៣រោច ខែមាឃ ឆ្នាំកុរ ឯស័កព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភះ ឆ្នាំ២០២០ លោក ហោ ដារ៉ា នាយផ្នែករដ្ឋបាលព្រៃឈើកំពង់ ឆ្នាំង និងលោកសាន់ សារ៉ូ នាយសង្កាត់រដ្ឋបាលព្រៃឈើរលារប្អៀរ -កំពង់លែង បានទៅចូលរួមប្រជុំពិភាក្សារអំពីការលក់ដូរ សត្វព្រៃក្នុងឃុំទឹកហូត  ដោយមានការចូលរួមពីលោកអភិបាលស្រុករលាប្អៀរ . អង្គការវ៉ាយអេត និង លោកមេឃុំទឹកហូត នៅរដ្ឋបាលស្រុករលាប្អៀរ ក្នុងគោលបំណង៖ រិះរកវិធីសាស្ត្រក្នុងការកាត់បន្ថយ ឬបញ្ឈប់គាតកុំអោយលក់ដូរសត្វព្រៃបន្តទៀតក្នុងឃុំទឹកហូត ស្រុរលាប្អៀរ ខេត្តកំពង់ឆ្នាំង ក្រោយពិភាក្សារួច អង្គប្រជុំសំរេចប្រជុំផ្សព្វផ្សាយដល់អ្នកលក់សត្វ ព្រៃអោយយល់ដឹងអំពីផលប្រយោជន៍ព្រៃឈើ និងសត្វព្រៃ ក្នុងនោះដែរលោកអភិបាលស្រុកសំណូមពរអោយមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទបង្កើតអោយមានគំរោងដាំបន្លែដល់ពួកគាត់អោយមានមុខរបរសំរាប់ជួយដល់ជីវភាពពួកគាត់បន្ថែមទៀតផងដែរ។

ចំនួនអ្នកចូលទស្សនា
Flag Counter