ថ្ងៃចន្ទ ២កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ ខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំង បានសហការជាមួយសង្កាត់រដ្ឋបាលព្រៃឈើក្រាំងស្គារ កងរាជអាវុធហត្ថខេត្ត និងកងរាជអាវុធហត្ថស្រុកទឹកផុស ចុះបង្ក្រាបបទល្មើសព្រៃឈើ ក្រោមការដឹកនាំដោយលោក ថោង វ៉ាន់វីរ៉ាវិវុឌ្ឍី នាយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំង នៅចំណុចមុខស្នាក់ការសង្តាត់ក្រាំងស្គារ ភូមិក្តុល ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដោយឃាត់ចាប់គោយន្តដឹកឈើអារចម្រុះប្រភេទក្រៅលំដាប់ថ្នាក់ចំនួន០៤គ្រឿងប្រមាណជាង១០ម៉ែត្រត្រីគុណ ហើយវត្ថុតាងបានរក្សាទុកស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើក្រាំងស្គារ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម