ថ្ងៃចន្ទ ២កេីត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភះ ឆ្នាំ២០២០ ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានដឹកនាំថ្នាក់ដឹកនាំសហគមន៍និងសមាជិកសហគមន៍ចំនួន ០៩នាក់(ស្រី៥នាក់) ចូលរួមវេទិកាប្រកួតប្រជែងសហគមន៍កសិកម្មឆ្នេីមឆ្នាំ២០២០ នៅអគ្គនាយកដ្ឋានកសិកម្ម ក្រោមអធិបតីដ៏ខ្ពង់ខ្ពសរបស់ឯកឧត្តម ម៉ម អំណត់ រដ្ឋលេខាធិការនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ គោលបំណងនៃវេទិកា៖ -ដេីម្បីផ្លាស់ប្តូរបទពិសោធន៍ទៅវិញទៅមក -កំណត់រកសហគមន៍កសិកម្មឆ្នេីម និង-ដេីម្បីផ្តល់ឱកាសអោយសហគមន៍កសិកម្មទាំងអស់យកជាចំណេះដឹងសម្រាប់ធ្វេីជាទុនបន្ថែមដេីម្បីភាពជោគជ័យលេីកការដឹកនាំសហគមន៍
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម