ថ្ងៃចន្ទ ២កើត ខែផល្គុន ឆ្នាំកុរ ឯស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ លោក សាន់ សារ៉ូ នាយសង្កាត់រដ្ឋបាលព្រៃឈើរលារប្អៀរ-កំពង់លែង បានទៅទទួលយកវត្ថុតាងបទល្មើសព្រៃឈើពីក្រុមចល័តចម្រុះស្នងការនគរបាលខេត្តកំពង់ឆ្នាំង ដែលបានធ្វើការចាប់ឃាត់នៅចំណុចត្រួតពិនិត្យភូមិព្រៃពួច ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នៅវេលាម៉ោង១០និង៣០នាទីថ្ងៃទី២១ ខែកុម្ភះ ឆ្នាំ២០២០ ដោយប្រគល់វត្ថុតាងរួមមាន៖ រថយន្ដសាំយ៉ុង១គ្រឿង ពណ៍លឿង គ្មានស្លាកលេខដឹកជញ្ជូនឈើអារលេខ១ចំនួន១ម៉ែត្រត្រីគុណ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ស្ដីពីព្រៃឈើ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម