ថ្ងៃអង្គារ ៣កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០២០ លោក យ៉ែម អឿ ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ស្រុកបរិបូណ៍ បានចុះពិនិត្យការបង្កបង្កើនផលផលិតកម្ម ដំណាំស្រូវប្រាំងរបស់ប្រជាកសិករ នៅតំបន់ភូមិសេះស្លាប់ ឃុំឆ្នុកទ្រូ តំបន់ស្ពាន់ដាច់ ឃុំមេលំ និងតំបន់ភូមិកោះតាម៉ូវ ឃុំកំពង់ព្រះគគី ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង ក្នុងគោលបំណង៖ ដើម្បីពិនិត្យមើលស្ថានភាពលូតលាស់របស់ដំណាំស្រូវ ជាលទ្ធផល ដំណាំស្រូវស្ថិតនៅក្នុងដំណាក់កាលទុំ វាលក្ខណ:ល្អប្រសើរ ហើយតំបន់ខាងលើប្រហែលរយៈពេល ១៥-២០ថ្ងៃទៀតចាប់ផ្តើមប្រមូលផលបានហើយ ម្យ៉ាងវិញទៀតអំពីស្ថានទឹក តំបន់ភូមិកោះតាម៉ូវ និង ភូមិសេះស្លាប់ ប្រភពស្រោចស្រពបូមចេញពីទន្លេ ដោយទ្បែកតំបនស្ពានដាច់ប្រភពពីស្ទឹងបរិបូណឫទំនប់អាចាំង គិតមកទល់ពេលនេះមិនទាន់មានបញ្ហាអ្វីនៅទ្បើយទេ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម