មាតិកា
ផ្សព្វផ្សាយច្បាប់សុខភាពសត្វ និងផលិតកម្មសត្វ ស្តីពីការធ្វើអាជីវកម្ម បសុឱសថ ចំណីសត្វ និងស្រង់ស្ថិតិអាជីវករនៅទីតាំងស្រុកបរិបូណ៌ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០
ចេញ​ផ្សាយ ២៦ កុម្ភៈ ២០២០
435

ថ្ងៃអង្គារ ៣កើតខែផល្គុន ឆ្នាំកុរ ឯកស័កព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ដឹកនាំដោយលោកស្រី ម៉ក់ សុខឌី អនុប្រធានការិយាល័យ បានចុះផ្សព្វផ្សាយច្បាប់សុខភាពសត្វ និងផលិតកម្មសត្វ ស្តីពីការធ្វើអាជីវកម្ម បសុឱសថ ចំណីសត្វ និងស្រង់ស្ថិតិអាជីវករនៅទីតាំងស្រុកបរិបូណ៌មានអ្នកចូលរួមសរុប ០៦នាក់(ស្រី០៤នាក់) និងធ្វើអធិការកិច្ចបាន ០៦កន្លែង ក្នុងគោលបំណង៖-ស្រង់ស្ថិតិអាជីវករលក់ចំណី បសុឱសថ -ផ្សព្វផ្សាយច្បាប់បសុឱសថ ចំណីសត្វ និង-ជម្រុញអោយធ្វើលិខិតអនុញ្ញាតិលក់ដុំលក់រាយចំណី បសុឱសថ និងសម្ភារៈចិញ្ចឹមសត្វ។

ចំនួនអ្នកចូលទស្សនា
Flag Counter