ថ្ងៃពុធ ៤កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២០ ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានប្រើប្រាស់កំលាំង៣នាក់ មធ្យោបាយកាណូត១គ្រឿង បានចុះប្រតិបត្តិការណ៍បង្ក្រាបបទល្មើសនេសាទ បានប្រទះ ឃើញការនេសាទប្រើដោយរបាំងសាច់អួននៅចំណុចប្រឡាយតាពេជ្រ ភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។ ជាលទ្ធផល សម្រេចបានមានដូចខាងក្រោម៖ រុះរើ របាំងសាច់អួនចំនួន០៤កន្លែង ប្រវែង ៣៥០ម៉ែត្រ បង្គោល២០០ដេីម លបលូសាច់អួន ០៤មាត់ និងចាក់ត្រីចម្រុះក្នុងដែននេសាទវិញ ២០គីឡូក្រាម ៕
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម