ថ្ងៃពុធ ៤កើត ខែផល្គុន ឆ្នាំកុរ ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានចូលរួមមហាសន្និបាតសហគមន៍កសិកម្មស្វាយមានជ័យស្រ្ដីសាមគ្គី នៅភូមិក្រសាំងពុល ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដែលមានការចូលរួមពីអាជ្ញាធរភូមិ-ឃុំ និងសមាជិកសហគមន៍សរុបចំនួន ៤៣នាក់ ស្រី ៣១នាក់ ក្នុងគោលបំណង៖ -ដើម្បីបើឆ្លុះបញ្ចាំងលទ្ធផលប្រចាំឆ្នាំ២០១៩ -អនុម័តផែនការមុខរបរសម្រាប់ឆ្នាំ២០២០ -បែងចែកប្រាក់ភាគលាភដល់សមាជិក និងធ្វើការបោះឆ្នោតជ្រើសរើសប្រធានក្រុមប្រឹក្សាភិបាលថ្មី។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម