ថ្ងៃព្រហស្បតិ៍ ៥កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ ខណ្ឌជលផលកំពង់ឆ្នាំង បានប្រើប្រាស់កំលាំង០៤នាក់ មធ្យោបាយកាណូត ០១គ្រឿង បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទនៅក្នុងភូមិសាស្ត្រ ឃំុផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំងត្រង់ចំណុចទន្លេខ្សាច់ស្ពៃតូច បានចុះរុះរេីរបាំងសាច់អួនក្រឡាញឹក បំផ្លាញចោលនៅនឹងកន្លែង។ ជាលទ្ធផល បានរុះរើ របាំងសាច់អួនក្រឡាញឹកចំនួន០៥កន្លែង ប្រវែង ៤៥០ម៉ែត្រ បង្គោល១៥០ដេីម លបលូសាច់អួនក្រឡាញឹក ០៥មាត់ និងចាក់ត្រីចម្រុះក្នុងដែននេសាទវិញ ១០គីឡូក្រាម ៕
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម