ថ្ងៃព្រហស្បតិ៍ ១២កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែមីនាឆ្នាំ២០២០ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង បានរៀបចំប្រារព្វពិធីអបអរសាទរខួបលើកទី១០៩ នៃទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២០ ក្រោមប្រធានបទ "មានសន្តិភាព មានការលើកកម្ពស់សមាភាពយេឌ័រ" ក្រោមអធិបតីភាពកញ្ញា ហេង គឹម ស្រៀង អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ដែលមានការចូលរួមពីមន្ត្រីរាជការជាស្ត្រីចំណុះមន្ទីរ(ខណ្ឌរដ្ឋបាលព្រៃឈើ-ជលផល និងការិយាល័យចំណុះមន្ទីរ)។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម