ថ្ងៃព្រហសតិ៍ ១២កេីត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានចូលរួមមហាសន្និបាតសហគមន៍កសិកម្ម្មពោធិ៍កង្រីស្នាដៃកសិករ នៅភូមិពាមទន្លា ឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដែលមានការចូលរួមពីអាជ្ញាធរភូមិ-ឃុំ និងសមាជិកសហគមន៍សរុបចំនួន ៤៤នាក់ ស្រី ៣៨នាក់ ក្នុងគោលបំណង៖-បង្ហាញលទ្ធផលមុខរបរប្រចាំឆ្នាំ២០១៩ របស់សហគមន៍ -អនុម័តផែនការមុខរបរសម្រាប់ឆ្នាំ២០២០ -និងបែងចែកប្រាក់ភាគលាភដល់សមាជិក។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម