ថ្ងៃអង្គារ ២រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ សង្កាត់រដ្ឋបាលជលផលជលគិរីសហការណ៍ជាមួយប៉ុស្ដ៍នគរបាលរដ្ឋបាលឃុំស្វាយរំពារ រួមជាមួយប៉ុស្ដ៍នគរបាលរដ្ឋបាលឃុំពាមឆ្កោកនិង សហគមន៍នេសាទភូមិស្វាយរពារសែនជ័យ សហគមន៍នេសាទភូមិអន្លង់មេត្រីសែនជ័យ ប្រើប្រាស់កម្លាំងសរុប៨នាក់ មធ្យោបាយកាណូត២គ្រឿង បានចុះប្រត្តិបត្តិការឃាត់ចាប់ត្រាក់ទ័រម៉ាក KUBOTA M60 40SU ១គ្រឿង នៅចំណុចក្រាំងយ៉ូវ ភូមិក្បាលកន្លង់ ឃុំពាមឆ្កោក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ដែលបានលួចឈូសឆាយដីព្រៃលិចទឹកអស់ប្រមាណ១ហិកតា។ បច្ចុប្បន្ន សមត្ថកិច្ចយេីង បានឃាត់ចាប់ដកហូតវត្ថុតាង និងបានកសាងកសាងសំណុំរឿងបញ្ជូនមកតុលាការដោះស្រាយតាមនិតិវិធីច្បាប់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម