មាតិកា
ប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមីនា របស់កម្មវិធីASPIREថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០
ចេញ​ផ្សាយ ១៣ មីនា ២០២០
219

ថ្ងៃព្រហស្បតិ៍  ៤រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE) នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមីនា ក្រោមការដឹកនាំដោយលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង និងជាប្រធានគ្រប់គ្រងអនុកម្មវិធី ASPIRE ថ្នាក់ខេត្ត នៅសាលប្រជុំមន្ទីរ ក្នុងគោលបំណង៖ ពិនិត្យនិងពិភាក្សាលើការអនុវត្តន៍ផែនការសកម្មភាព និងថវិកាឆ្នាំ២០២០ (AWPB2020) របស់កម្មវិធីASPIRE ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ ការិយាល័យជំនាញចំណុះមន្ទីរ ខណ្ឌរដ្ឋបាលជលផល ខណ្ឌរដ្ឋបាលព្រៃឈើ ទីប្រឹក្សាគ្រប់គ្រងអនុកម្មវិធី ទីប្រឹក្សាផ្នែកទីផ្សារ ទីប្រឹក្សាត្រួតពិនិត្យនិងវាយតម្លៃ និងមន្ត្រីការិយាល័យកសិកម្មស្រុកទាំង៦ ដែលមានអ្នកចូលរួមសរុបចំនួន២៥នាក់ ស្រី១២នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter