ថ្ងៃព្រហស្បតិ៍ ៤រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ ការិយាល័យនីតិកម្មកសិកម្ម បានចុះធ្វើអធិការកិច្ចជីកសិកម្មនិងថ្នាំកសិកម្ម ដែលដឹកនាំដោយលោកស្រី ឡុង ប៊ុនណា ប្រធានការិយាល័យនីតិកម្មកសិកម្ម នៅក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ក្នុងគោលបំណង៖ -ពង្រឹងការអនុវត្តច្បាប់លើការគ្រប់គ្រងជីកសិកម្មនិងថ្នាំកសិកម្មដល់អាជីវករ -ផ្សព្វផ្សាយលិខិតបទដ្ធានគតិយុត្តពាក់ព័ន្ធក្នុងការប្រកបលក់ដុំលក់រាយជីកសិកម្មនិងថ្នាំកសិកម្ម(ស្លាកសញ្ញាព័ត៌មានលើសំបកវេចខ្ចប់ថ្នាំកសិកម្ម)-ណែនាំពីការដាក់តាំងលក់ថ្នាំកសិកម្មអនុវត្តតាមគោលការបច្ចេកទេស។ ជាលទ្ធផល:-ត្រួតពិនិត្យបានចំនួន០៧ ដេប៉ូ ក្នុងនោះថ្នាំកសិកម្ម០៥ដេប៉ូ និងជីកសិកម្មចំនួន០២ដេប៉ូ និងបានធ្វើការណែនាំដល់អាជីវករលក់ថ្នាំកសិកម្មចំនួន០២ដេប៉ូតម្រូវឲកាត់ទូដាក់ថ្នាំជៀសវាងលក់លាយឡំជាមួយចំណីអាហារប៉ះពាល់សុខភាព។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម