ថ្ងៃព្រហស្បតិ៍ ៤រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ លោក ឯម វិចិត្រ នាយផ្នែករដ្ឋបាលព្រៃឈើកំពង់ត្រឡាច តំណាងអោយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំង និងអង្គការJeres បានប្រជុំពិភាក្សាជាមួយប្រធានសហគមន៍ព្រៃឈើចំការព្រៃស្នេហ៍កញ្ជោង នៅស្នាក់ការផ្នែករដ្ឋបាលព្រៃឈើកំពង់ត្រឡាច ដោយមានការចូលរួមពីគណៈកម្មការសហគមន៍ព្រៃឈើ អង្គការJeres សរុបចំនួន០៥នាក់ ក្នុងគោលបំណង៖ ដើម្បីសួរសំនួរស្វែងរកលទ្ធភាពការដកហូតអនុផលព្រៃឈើក្នុងសហគមន៍។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម